សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៧ - ទោសបញ្ញត្តិ - មាត្រា ៣១

បុគ្គលណាដែលមានភារកិច្ចផ្តល់ព័ត៌មាន ឫកាន់កាប់ព័ត៌មានហើយបានប្រគល់ឫធ្វើឲ្យងាយស្រួលធ្លាក់ដល់ដៃបរទេស ឫភ្នាក់ងារបរទេសនូវព័ត៌មានសម្ងាត់ដែលធ្វើឲ្យអន្តរាយសន្តិសុខជាតិ សេដ្ឋកិច្ចជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ៧(ប្រាំពីរ) ឆ្នាំ ទៅ ១៥(ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល និង ត្រូវផ្តន្ទាទោសដោយទោសបន្ថែមដូចមានចែងក្នុងមាត្រា ៤៥០ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។



All Comments:

Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាស័យដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514