សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៧ - ទោសបញ្ញត្តិ - មាត្រា ៣០

បុគ្គលណាដែលមានសម្ថកិច្ចផ្តល់ព័ត៌មាន រកាន់កាប់ព័ត៌មានសម្ងាត់ដោយមូលហេតុនៃ ស្ថានភាពរបស់ខ្លួន មុខរបរ មុខងារ ឫបេសកកម្ម របស់ខ្លួន ហើយបានបង្ហាញ ឫធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់ដល់បុគ្គលគ្មានសម្ថកិច្ចដឹងពីការសម្ងាត់របស់ស្ថាប័នសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ២(ពីរ) ឆ្នាំទៅ ៥(ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល និង ត្រូវផ្តន្ទាទោសដោយទោសបន្ថែមដូចមានចែងក្នុងមាត្រា ៤៨៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

ក្នុងករណីការបែកធ្លាយព័ត៌មានសម្ងាត់ដោយអចេតនា ឫមានការមិនគោរពបទបញ្ជា ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ៦(ប្រាំមួយ) ខែ ទៅ ២(ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល។



All Comments:
អ៊ុត សុភា
sophea.u@wmc.org.kh
មិនត្រូវផ្តន្ទាទោស ឬ ពិន័យជាប្រាក់ដល់បុគ្គលដែលមានភារកិច្ចផ្តល់ព័ត៌មាន ឬ កាន់កាប់ព័ត៌មានសម្ងាត់ដែលបានបង្ហាញ ឬ ធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់ទេ ប្រសិនបើព័ត៌មានសម្ងាត់ទាំងនោះ មានប្រយោជន៍ដល់សាធារណជនគ្រប់គ្នា។


Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាស័យដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514