សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៧ - ទោសបញ្ញត្តិ - មាត្រា ២៦

បុគ្គលណាប្រព្រឹត្តអំពើឆាឆៅរំខាន រារាំងឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ប្រតិបត្តិការរបស់មន្រ្តីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មានក្នុងការបំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៥ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ (ប្រាំពីរ)ថ្ងៃ ទៅ១ (មួយ)ខែ និងពិន័យជាប្រាក់ពី១០.០០០ (មួយម៉ឺន) រៀល ទៅ ១០០.០០០ (មួយសែន) រៀល ។

ក្នុងករណីប្រព្រឹត្តអំពើហឹង្សាប្រឆាំងនឹងមន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មានដែលបំពេញមុខងារដូចមានចែងក្នុងកថាខណ្ឌទី១ មាត្រា២៦នៃច្បាប់នេះ ត្រូវផ្តន្ទាទោសតាមបទ បញ្ញត្តិមាត្រា៥០៦ (បទប្រឆាំងនឹងការអនុវត្តការងារសាធារណៈ) នៃក្រមព្រហ្មទណ្ឌ ។



All Comments:
អ៊ុត សុភា
sophea.u@wmc.org.kh
សុំបញ្ជាក់ឲ្យបានច្បាស់ពាក្យ ឆាឆៅរំខាន រារំាង ឬ លុបពាក្យនេះចេញ ។


Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាស័យដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514