សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៥ -កិច្ចការពារនៃការផ្តល់ព័ត៌មាន- មាត្រា ២២

មន្ត្រីទទួលបន្ទុកព័ត៌មានមិនត្រូវទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ឬ វិន័យរដ្ឋបាលណាមួយចំពោះការសំរេចផ្តល់ព័ត៌មានជូនសាធារណជន ដែលបានធ្វើក្នុងក្របខណ្ឌសមត្ថកិច្ច និងមុខងាររបស់ខ្លួនក្នុងឋានៈជាមន្ត្រីទទួលបន្ទុកព័ត៌មាន។ គោលការណ៍នេះ មិនត្រូវបានយកមកអនុវត្តឡើយក្នុងករណីមន្ត្រីទទួលបន្ទុកព័ត៌មានបំពេញភារកិច្ចរបស់ខ្លួន ដោយបំពានក្នុងចេតនាទុច្ចរិតលើសមត្ថកិច្ច និងមុខងារដែលច្បាប់បានប្រគល់ឲ្យ។



All Comments:
អ៊ុត សុភា
sophea.u@wmc.org.kh
សំណូមពរ o សុំឲ្យលុបចោលពាក្យ បំពានក្នុងចេតនាទុច្ចរិត o សុំបញ្ជាក់ឲ្យបានច្បាស់ពាក្យ បំពានក្នុងចេតនាទុច្ចរិត ។ តើទង្វើអ្វីខ្លះដែលត្រូវចាត់ទុកជាការបំពានក្នុងចេតនាទុច្ចរិត ? អំពើពុករលួយ បក្សពួក…? o សុំឲ្យមានក្រមសីលធម៌សម្រាប់ការបញ្ចេញព៌ត័មានដល់សាធារណៈជន ហើយអ្នករាយការណ៍ព័ត៌មានមិនគួរទទួលទោសណាមួយឡើយ ទោះជាផ្នែកព្រហ្មទណ្ឌ ឬ រដ្ឋប្បវេណី ។


Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514