សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៤ - ព័ត៌មានសម្ងាត់ - មាត្រា ២០

ស្ថាប័នសាធារណៈអាចបដិសេធផ្តល់ជូនព័ត៌មានដល់សាធារណជន ប្រសិនបើការបញ្ចេញព័ត៌មាននោះបណ្តាលឲ្យ៖

១- អន្តរាយដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។

២- អន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។

៣- អន្តរាយដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈជាតិ។

៤- ប៉ះពាល់ដល់សំណុំរឿង ក្តីរបស់តុលាការ ឬការសម្ងាត់របស់តុលាការ។

៥- ប៉ះពាល់ដល់អាថ៌កំបាំងឯកជនបុគ្គល ដោយរួមបញ្ចូលទាំងសំណុំរឿងរបស់មន្ត្រី រាជការ សំណុំរឿងពាក់ព័ន្ធបញ្ហាសុខភាព សំណុំរឿងវិវាទ នីតិឯកជន ។

៦-គ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬបំពេញបេសកកម្ម។

៧-ប៉ះពាល់ដល់លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ញត្តិហាមឃាត់ស្តីពី ព័ត៌មានសម្ងាត់នៃព្រះរាជាណាចក្រកម្ពុជា។



All Comments:
នូ រ៉េន
078 635 363
សូមសសេរលម្អិតន័យឲ្យបានច្បាស់ ព្រោះខ្លីៗពេកពិបាកយល់ ពីន័យព័ត៌មានសម្ងាត់

អ៊ុត សុភា
sophea.u@wmc.org.kh
សំណូមពរ o សុំចែង ព័ត៌មានសម្ងាត់ ឲ្យបានច្បាស់ៗ ទៅតាមវិស័យនីមួយៗ ព្រោះមានលក្ខណៈទូលំទូលាយពេក ដែលធ្វើឲ្យរារាំង និង បិទបាំងសិទ្ធិទទួលព័ត៌មាន ផ្ទុយពីជំពូកទី ១ មាត្រា២ នៃច្បាប់នេះ ។ o សុំកាត់បន្ថយព័ត៌មានសម្ងាត់ឲ្យបានតិចបំផុត ។ o ច្បាប់ត្រូវបង្កើតបញ្ជីព័ត៌មានសម្ងាត់ឲ្យបានលំអិត ច្បាស់លាស់ កុំឲ្យពលរដ្ឋយល់ច្រឡំ និង ចៀសវាងការមិនផ្តល់ព័ត៌មានដោយមន្ត្រីទទួលបន្ទុកព័ត៌មាន ។ o ច្បាប់ត្រូវចែងអំពីពេលវេលាកំណត់ណាមួយ ដែលព័ត៌មានសម្ងាត់ត្រូវបានផ្សាយចេញជាសាធារណៈ ពីព្រោះប្រជាពលរដ្ឋចង់ដឹងការពិត ទាក់ទងនឹងការដឹកនាំប្រទេស យោធា សេដ្ឋកិច្ច អំពើពុករលួយ ។ល។ o ច្បាប់ត្រូវបែងចែកព័ត៌មានសម្ងាត់ទៅតាមលំដាប់ថ្នាក់៖ ១. ព័ត៌មានសំងាត់ខ្លាំង៖ ២០ឆ្នាំក្រោយ ត្រូវផ្សព្វផ្សាយជាសាធារណៈ ២. ព័ត៌មានសំងាត់មធ្យម៖ ៦ខែក្រោយ ត្រូវផ្សព្វផ្សាយជាសាធារណៈ ៣. ព័ត៌មានសំងាត់តិច៖ ១ខែក្រោយ ត្រូវផ្សព្វផ្សាយជាសាធារណៈ


Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514