សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ១ - បទបញ្ញត្តិទូទៅ - មាត្រា ២

ច្បាប់នេះមានគោលដៅដូចតទៅ៖

ក- ជម្រុញ និងធានាឲ្យស្ថាប័នសាធារណៈបំពេញកាតព្វកិច្ចផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជូន សាធារណជន ឲ្យបានទូលំទូលាយ។

ខ- ធានាឲ្យមានការចូលរួមពី សាធារណជន ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចការ វប្បធម៌របស់ជាតិដូចមានចែងក្នុងមាត្រា៣៥ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គ- ផ្តល់ព័ត៌មានជូនដល់ សាធារណជនឲ្យមានការយល់ដឹងអំពីតួនាទី សកម្មភាពប្រតិបត្តិការនិង សេចក្តីសម្រេចទាំងឡាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនទំនុកចិត្ត និងការ ជឿជាក់ពីសាធារណជន។

ឃ- ជួយសាធារណជនក្នុងការតាមដាន សកម្មភាពការងាររបស់ស្ថាប័ន សាធារណៈ ដើម្បីធានាថា មូលនិធិសាធារណៈត្រូវបានចំណាយតាមផែនការដែលបានគ្រោងទុក។

ង- ជម្រុញការគ្រប់គ្រងឯកសារនិងទិន្នន័យផ្សេងៗរបស់ស្ថាប័នសាធារណៈឲ្យបានល្អប្រសើរ ដើម្បី កសាងគោលនយោបាយក្នុងការផ្តល់សេវាជូន សាធារណជន ។

ច- ជួយជម្រុញឲ្យស្ថាប័នសាធារណៈបំពេញភារកិច្ចប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ឆ- កាត់បន្ថយព័ត៌មានសម្ងាត់ឲ្យមានកម្រិតទាបបំផុត។



All Comments:
សេក សុខា
sokha.sek@gmail.com
ជម្រុញ vs ជំរុញ ខ្ញុំមិនប្រាកដថា តើមួយណាគួរប្រើនោះទេ។ ប៉ុន្តែគួរមានអ្នកជំនាញភាសាខ្មែរ ពិនិត្យលើ​ពាក្យ ជម្រុញ នេះឡើងវិញផងថា តើគួរប្រើ ជម្រុញ ឬ ជំរុញ។ សូមអរគុណ សុខា


Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514