សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៥

ស្ថាប័នសាធារណៈ អាចបដិសេធផ្តល់ព័ត៌មានជូនអ្នកស្នើសុំក្នុងលក្ខខណ្ឌដែលបានកំណត់ដូចតទៅ៖

១- ព័ត៌មានដែល ស្ថិតក្នុងបទបញ្ញត្តិហាមឃាត់ដូចមានចែងក្នុងមាត្រា២០ នៃច្បាប់នេះ។

២- អ្នកស្នើសុំមិនព្រមបំពេញបែបបទស្នើសុំឲ្យបានពេញលេញ ដូចមានចែងក្នុងមាត្រា១១ នៃច្បាប់នេះ។

៣- អ្នកស្នើសុំឆាឆៅរំខានដល់ប្រតិបត្តិការរបស់ស្ថាប័នសាធារណៈ។

៤- ស្ថាប័នសាធារណៈទើបបានផ្តល់ព័ត៌មានឲ្យអ្នកស្នើសុំរួចហើយក្នុងរយៈពេល ៩០(កៅសិប) ថ្ងៃ ។

៥-សំណៅឯកសារស្នើសុំដែលកំពុងរក្សាទុកដោយស្ថាប័នសាធារណៈ មានលក្ខណៈឫងាយខូចខាត ដែលពុំមានមធ្យោបាយណាមួយផ្តល់ជូនបាន។



All Comments:
នូ រ៉េន
078 635 363
ហេតុអីបានជាគ្រាន់តែសុំព័ត៌មាន វាអាចខូចគុណភាពខ្លឹសារកំណត់ត្រាទៅវិញ

អ៊ុត សុភា
sophea.u@wmc.org.kh
សំណូមពរ o សុំដកពាក្យ ចេតនាឆាឆៅរំខាន ចេញព្រោះអាចជាលេសក្នុងការបដិសេធផ្តល់ព័ត៌មាន និង អាចប្រើដើម្បីដាក់ទោសទណ្ឌដល់អ្នកស្នើសុំព័ត៌មាន ។ o សុំដាក់ថា ស្ថាប័នសាធារណៈទើបបានផ្តល់ព័ត៌មានឲ្យអ្នកស្នើសុំរួចហើយ ក្នុងរយៈពេលមួយខែ ។

លីវ សារ៉ុម
093456727
សូមពន្យល់ាក្យឆាឆាវអោយបានទូលាយ


Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514