សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៤

សា្ថប័នសាធារណៈត្រូវផ្តល់ព័ត៌មានដល់អ្នកស្នើសុំដូចតទៅ៖

១- ផ្តល់ព័ត៌មានជូនអ្នកស្នើសុំក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការគិតពីថ្ងៃទទួលបានការឆ្លើយតបជាផ្លូវការពីអ្នកស្នើសុំថាឯកភាពទទួលយកតម្លៃសេវាដូចបានបញ្ជាក់ក្នុងមាត្រា១៣ នៃច្បាប់នេះ ។

២- ប្រសិនបើការផ្តល់ព័ត៌មាន មិនអាចធ្វើទៅបានក្នុងអំឡុងពេលដែលបានកំណត់នៅចំណុចទី១ ស្ថាប័នសាធារណៈអាចធ្វើការពន្យារពេលបន្តទៀតមិនឲ្យលើសពីរយៈពេល ៤០ (សែសិប) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលបានសំណើសុំដោយបញ្ជាក់ពីមូលហេតុនៃការពន្យារពេលនេះជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំព័ត៌មានវិ



All Comments:
អ៊ុត សុភា
sophea.u@wmc.org.kh
សំណូមពរ o សុំផ្តល់ព័ត៌មានជូនអ្នកស្នើសុំក្នុងរយៈពេល ៧ (ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានសំណើសុំ។ ពីព្រោះអ្នកស្នើសុំត្រូវការព័ត៌មាននោះជាបន្ទាន់ យកទៅប្រើប្រាស់ក្នុងកិច្ចការផ្សេងៗ ។ oប្រសិនបើការសម្រេចផ្តល់ព័ត៌មានមិនអាចធ្វើទៅបានក្នុងកំឡុងពេលដែលបានកំណត់នៅចំណុចទី១ ដោយសារមូលហេតុផ្សេងៗ ស្ថាប័នសាធារណៈអាចធ្វើការពន្យារពេលបន្តទៀតមិនឲ្យលើសពីរយៈពេល ១៥ថ្ងៃ ទៅ ២០ (ម្ភៃ) ថ្ងៃ នៃថ្ងៃធ្វើការ ដោយបញ្ជាក់ពីមូលហេតុនៃការពន្យាពេលនេះជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំព័ត៌មានវិញ ។


Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514